ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 🔴 គ្លូប៊ល ហៅស៍ (Global House) ដែលមានទីតាំងស្ថិតនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺកូវីដ-១៩ (COVID-19) ជាច្រើននាក់ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ
🔴 គ្លូប៊ល ហៅស៍ (Global House) ដែលមានទីតាំងស្ថិតនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ⏰ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១។
🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) ជាច្រើននាក់ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា