ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារអភិវឌ្ឍន៍ជនបទ​ (Agricultural and Rural Development Bank)មានអ្នកជំងឺកូវីដ-១៩ ជាច្រើននាក់ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ 🔴 ធនាគារអភិវឌ្ឍន៍ជនបទ​ (Agricultural and Rural Development Bank)មានអ្នកជំងឺកូវីដ-១៩ (COVID-19) ជាច្រើននាក់ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២១។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ 🔴 ធនាគារអភិវឌ្ឍន៍ជនបទ​ (Agricultural and Rural Development Bank) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៧​ សង្កាត់ចតុមុខ #ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ⏰ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១២ ខែកក្កដា​ ឆ្នាំ២០២១។

​🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) ជាច្រើននាក់ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕ 

ដោយ ៖ សិលា


ចែករំលែក៖