ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត ! ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដកតំណែងលោក ឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បន្ទាប់ពីប្រមាថ សព លោកហុង ថែម

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី  បានឡាយព្រះហស្ថលេខាដកតំណែងលោក ឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ បន្ទាប់ពីប្រមាថ សព លោកហុង ថែម  ហើយលោកមានគុណសម្បត្តិចំពោះប្រទេសជាតិតាំងពីឆ្នាំ១៩៧៩។ 

សូមបញ្ជាក់ថា, ព្រះមហាក្សត្របានឡាយព្រះហស្ថលេខាដកតំណែងលោក ឌុច សុវណ្ណារី ធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះបានបង្ហាញការខឹងសម្បាជាខ្លាំងចំពោះលោក ឌុច សុវណ្ណារី ដែលបានបង្ហោះសារផ្ចាញ់ផ្ចាលចំពោះសពរបស់លោក ហុង ថែម។

លោក ហុង ថែម បានទទួលមរណភាពនៅថ្ងៃទី១៤ ខែកក្កដា ក្នុងជន្មាយុ ៨៦ឆ្នាំដោយជរាពាធ។ លោក ឌុច សុវណ្ណារី អតីតរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មិនត្រឹមតែមិនចូលរួមរំលែមណទុក្ខចំពោះមរណភាពរបស់លោក ហុង ថែម នោះឡើយ ហើយថែមទាំងបង្ហោះសារផ្ចាញ់ផ្ចាលថែមទៀត។

សូមជម្រាបថា, សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា : ខ្ញុំមិនអាចទុក​ លោក​ ឌុច សុវណ្ណារី អោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ​ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៍ ! ! 

 សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា,  ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ​ ម៉ែន សំអន​ ចំពោះមរណៈភាព បង​ ហុង ថែម​ ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩ ! 

សូមបញ្ជាក់ថា,  សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានបង្ហោះលើ facebook ផ្លូវការសម្តេចយ៉ាងដូច្នេះថា, ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ​ ម៉ែន សំអន​ ចំពោះមរណៈភាព

បង​ ហុង ថែម​ ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងបន្តថា, ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូប

ថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ​ម៉ែន សំអន សុំអោយដកចេញក៏មិនព្រមដកដែរ។

ខ្ញុំមិនអាចទុក​ លោក​ ឌុច សុវណ្ណារី អោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ​ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៍៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖