ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកទទួលអតីតបុគ្គលិក អ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថានរាប់មុឺននាក់ព្រោះខ្លាចក្រុមតាលីបង់សម្លាប់

ចែករំលែក៖

ក្រោយពីមានការព្រួយបារម្ភលើសុវត្ថិភាពបុគ្គលិកធ្លាប់បម្រើការដល់ទាហានអាមេរិក ពិសេសគឺអ្នកបកប្រែ អាចប្រឈមនឹងការសម្លាប់ពីក្រុមតាលីបង់ ពេលនេះអាមេរិកសម្រេចទទួលយកអ្នកទាំងនោះទៅរស់នៅក្នុងទឹកដីអាមេរិកហើយ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបើក«យុទ្ធនាការភៀសខ្លួនសម្ព័ន្ធមិត្ត» ដោយទទួលយកពលរដ្ឋអាហ្វហ្គានីស្ថានប្រមាណ២០ពាន់នាក់ឲ្យទៅរស់នៅអាមេរិក។ អ្នកទាំងនោះធ្លាប់ធ្វើការឲ្យអាមេរិក ក្នុងរយៈពេលនៃសង្គ្រាម២០ឆ្នាំកន្លងមក ។ សកម្មភាពជួយដល់ពលរដ្ឋអាហ្វហ្គានីស្ថានខាងលើ ក្រោយពេលក្រុមតាលីបង់ដណ្តើមបានទីតាំងគ្រប់គ្រងជាច្រើន ។
ស្ថានទូតអាមេរិកប្រចាំនៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសឱ្យដឹងថា ជើងហោះហើរពិសេសសម្រាប់ដឹកពលរដ្ឋអាហ្វហ្គានីស្ថានដែលជាអតីតបុគ្គលិកបម្រើការជូនអង្គភាពអាមេរិកនៅទីនោះ នឹងចាប់ផ្តើមនៅចុងខែកក្កដានេះ។
លេខាព័ត៌មាននៅសេតវិមានលោកស្រី Jen Psaki បាននិយាយទៅកាន់សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្តិ៍ថា«អ្វីដែលសំខាន់នៅចំពោះមុខ គឺផ្តល់កងរស់នៅថ្មីដល់ពលរដ្ឋអាហ្វហ្គានីស្ថាន និងគ្រួសាររបស់ពួកគាត់មករស់នៅអាមេរិក។ អ្នកទាំងនោះបានគាំទ្រអាមេរិកនិងសម្ព័ន្ធមិត្តអាមេរិក ដោយបានចូលបម្រើការជូនទាហានអាមេរិកតាំងពីការបកប្រែ លេខា អ្នកបើកបររថយន្ត»។ នេះជាកម្មវិធីពិសេសសម្រាប់ពលរដ្ឋអាហ្វហ្គានីស្ថានដែលជាប់ពាក់ព័ន្ធជាមួយអាមេរិក ជម្លៀសចេញពីប្រទេសនេះឲ្យបានឆាប់បំផុត៕ដោយ៖ធីរីណា

រូបថត៖AFP

រូបថត៖New York Times


ចែករំលែក៖