ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ សម្រេចបិទខ្ទប់ផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ ជាបណ្តោះអាសន្នដោយគិតចាប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ការជូនដំណឹងថ្មី ។
នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារ សម្រេច : ប្រការ១..
ត្រូវបានបិទខ្ទប់ផ្សារកំពង់ប្រណាក ជាបណ្ដោះអាសន្ន ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជាទីតាំងដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដោយគិតចាប់ពី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសារ ជាថ្មី។
ប្រការ២…បទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៣…នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងព្រះវិហារ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាលក្រុងព្រះវិហារ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តសេចក្ដីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ៖ សុខ ខេមរា