ព័ត៌មានទាន់ហេតុការណ៍៖

ការប្រគល់រថយន្តគិលានសង្រ្គោះ ៣០គ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដល់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា, មានការប្រគល់រថយន្តគិលានសង្រ្គោះ ៣០គ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដល់កម្ពុជា។ នេះជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសាកលលោក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការប្រគល់បន្ថែមលើរថយន្តគិលានសង្គ្រោះចំនួន៧០គ្រឿងដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។

ជំនួយនេះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេស     អាស៊ានដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបិនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសកាលពីខែមេសាឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាល        ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ លើកម្រិតសាកល។     រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជារថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចចំនួន១០ ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោនចំនួន២៦ ឧបករណ៍ផលិតអុកស៊ីសែនចំនួន៦៣ និងគ្រែសង្គ្រោះបន្ទាន់ចំនួន១០០គ្រែ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត      ជាច្រើនផ្សេងទៀតជូនដល់កម្ពុជា។ លើសពីនេះទៀត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុនបានប្រកាសថាជប៉ុននឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ ១,០០០,០០០ ដូសជូនដល់កម្ពុជាតាមរយៈCOVAX Facility។ វ៉ាក់សាំងទាំងនេះនឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់។

ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវឧបករណ៍ ចាំបាច់។ យើងសង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះនឹងអាចជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាលនៅកម្ពុជាដែលកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺកូវីដ១៩។

<<Handover of 30 Ambulances Donated by the Government of Japan>>

As a part of efforts of the Government of Japan to counter Novel Coronavirus infection worldwide, it has provided the Kingdom of Cambodia with additional 30 ambulances. This is in addition to the 70 ambulances that have already been provided. The 30 ambulances have been deployed to many health facilities this week.

This assistance is based on the cooperation measures put in place with ASEAN countries that were announced by former Prime Minister ABE Shinzo at the Special ASEAN Plus Three Summit held in April last year. The initiative is one of many employed by the Government of Japan to confront COVID-19 on a global scale. So far, in response to a request from the Royal Government of Cambodia, Japan has supplied medical equipment such as 100 ambulances, 10 X-ray inspection equipment, 26 ultrasound diagnostic equipment, 63 oxygen generators and 100 ICU beds and so on to Cambodia. In addition to this, on 13 July 2021, H.E. Mr. MOTEGI Toshimitsu, Foreign Minister of Japan announced that Japan will provide, through the COVAX facility, approximately 1,000,000 doses of AstraZeneca Vaccines manufactured in Japan to Cambodia. It will be shipped to Phnom Penh as soon as the logistics arrangement by the COVAX facility is completed.

Japan will continue to cooperate with the Royal Government of Cambodia to provide necessary equipment. We hope that these supplies will be helpful for the Cambodian healthcare professionals who are working so hard to fight COVID-19.៕

ដោយ ៖ សិលា


ចែករំលែក៖