ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកមានករណីឆ្លងកូវីដ-១៩ កើនឡើងចំពោះពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង

ចែករំលែក៖

ពលរដ្ឋអាមេរិករាប់សិបលាននាក់ បានបដិសេធចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បើទោះបីមានការអំពាវនាវពីប្រធានាធិបតីអាមេរិកឲ្យនាំគ្នាទៅចាក់វ៉ាក់សាំងក្តី។ អ្នកឆ្លងកូវីដ-១៩ នៅអាមេរិកកើនឡើងខ្ពស់ទៅលើពលរដ្ឋដែលមិនព្រមទៅចាក់វ៉ាក់សាំង ។

ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃទី ១៦ខែកក្កដា បានរំលឹកឡើងវិញនូវពាក្យសម្តីរបស់បណ្ឌិត Rochelle Watensky អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC ដែលបញ្ជាក់ថា «សូមសម្លឹងមើលការឆ្លងរាតត្បាតកូវីដ-១៩នាពេលបច្ចុប្បន្ន គឺស្ថិតនៅលើមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង»។
បណ្ឌិត Walensky បានឱ្យដឹងថា តំបន់ដែលមានពលរដ្ឋចាក់វ៉ាក់សាំងតិច មានករណីឆ្លងកើនឡើងខ្ពស់ ។ ដូច្នេះ លោកស្រី Walensky បានស្នើដល់បណ្តាមន្ត្រីក្នុងតំបន់និីមួយៗ មានវិធានការទប់ស្កាត់ឱ្យបានល្អបំផុត ដូចជាការពាក់ម៉ាស់ជាដើម។
មន្ត្រីទទួលបន្ទុកកូវីដ-១៩ នៅសេតវិមាន លោក Jeff Zient បានឱ្យដឹងនៅថ្ងៃទី១៦ខែកក្កដាថា ការឆ្លងកូវីដ-១៩ ភាគច្រើនកើនឡើងលើមនុស្សមិនទាន់ចាក់វ៉ាក់សាំង ។
ប្រធានាធិបតីបៃឌិន បានប្រកាសថា ការឆ្លងកូវីដ-១៩នៅអាមេរិកនឹងកើនឡើងខ្ពស់ ក្នុងពេលខាងមុខ ទៅលើតំបន់ដែលមានពលរដ្ឋចាក់វ៉ាក់សាំងតិច។ វិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩យ៉ាងមានប្រសិទ្ធភាពបំផុតនោះគឺការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា ។
មកទល់ពេលនេះមានពលរដ្ឋអាមេរិក ៥៦,៤% បានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទីមួយ និងពលរដ្ឋ ៤៨,៩%បានចាក់គ្រប់ពីរដូស ៕

ដោយ៖ធីរីណា(របភាព៖Zing news +TTXVN)


ចែករំលែក៖