ព័ត៌មានទាន់ហេតុការណ៍៖

អតីតកីឡាករជម្រើសជាតិហុល្លង់ Arjen Robben ប្រកាសចូលនិវត្តន៍ជាលើកទីពីរ

ចែករំលែក៖

កីឡាករ Arjen Robben បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ជាលើកទី២នៅអាយុ៣៧ឆ្នាំ។ អតីតកីឡាករជម្រើសជាតិហុល្លង់រូបនេះ ពីដំបូងបានព្យួរស្បែកជើងរបស់គាត់នៅឆ្នាំ២០១៩ មុនពេលសម្រេចចិត្តវិលត្រឡប់ទៅលេងឲ្យក្លិបដំបូងរបស់គាត់គឺ Groningen កាលពីរដូវកាលមុន។

ការរងរបួសនិងជំងឺកូវីដ-១៩ រាតត្បាតឆ្លងរាលដាលបានធ្វើឱ្យគាត់បានប្រកាសពីការសម្រេចចិត្តរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ និងបានបង្ហោះលើបណ្តាញ Twitter របស់គាត់ផ្ទាល់កាលពីថ្ងៃសុក្រផងដែរ។

Robben បានឈ្នះពានរង្វាន់ Premier League ដង, League Cup ដង និង FA Cup ជាមួយក្លិប Chelsea ក្នុងអាជីព គាត់ក៏ធ្លាប់លេងនៅក្លិប PSV Eindhoven, Real Madrid និង Bayern Munich ផងដែរ និងបានបង្ហាញខ្លួន៩៦ប្រកួតឲ្យប្រទេសរបស់គាត់ដោយរកបាន៣៧គ្រាប់។

គាត់បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ខ្ញុំបានសំរេចចិត្តបញ្ចប់អាជីពបាល់ទាត់ដ៏សកម្មរបស់ខ្ញុំ។ វាជាជំរើសដ៏លំបាកបំផុត ខ្ញុំចង់ថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលបានគាំទ្រពេញបេះដូងរបស់ពួកគេ”។

ចុះហត្ថលេខាដោយលោក Claudio Ranieri មុនពេលដែលគាត់ត្រូវបានបណ្តេញចេញពីតំណែងដោយក្រុមតោខៀវ Chelsea ក្នុងឆ្នាំ២០០៤ កីឡាករ Robben បានដើរតួយ៉ាងសំខាន់នៅពេលដែលក្រុមតោខៀវបានឈ្នះពានរង្វាន់ត្រឡប់មកវិញក្រោមការដឹកនាំរបស់លោក Jose Mourinho ក្នុងឆ្នាំ ២០០៥ និងឆ្នាំ២០០៦ ។

ក្នុងឆ្នាំ២០០៧ គាត់ត្រូវបានលក់ទៅឱ្យក្រុម Real Madrid ប៉ុន្តែទោះបីជាគាត់ឈ្នះពាន La Liga ក្នុងរដូវកាលដំបូងក៏ដោយ។

នៅឯក្លិប Bayern Munich ដែលគាត់បានបង្ហាញទម្រង់លេងល្អបំផុត។

Robben បានចូលរួមជាមួយក្រុ Bayern Munich ក្នុងឆ្នាំ២០០៩ និងជួយឲ្យពួកគេឈានដល់វគ្គដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងរយៈពេល៤ឆ្នាំក្រោយមកតាមរយៈការស៊ុតបាល់បញ្ចូលទីក្នុងជ័យជម្នះចុងក្រោយនៃក្របខ័ណ្ឌ Champions League លើក្រុម Borussia Dortmund នៅ Wembley ។ គាត់ស្នាក់នៅក្លិបនេះរហូតដល់ការប្រកាសចូលនិវត្តន៍លើក

ដោយបានចូលលេងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០១០ ដែលហុល្លង់ចាញ់អេស្ប៉ាញនោះ Robben បានលាឈប់ពីបាល់ទាត់ជម្រើសជាតិនៅឆ្នាំ២០១៧ នៅពេលដែលក្រុមជម្រើសជាតិខកខានមិនបានចូលរួមប្រកួតឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី

ដោយ៖ ភារៈ(រូបថត ៖ BBC Sport)


ចែករំលែក៖