ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ១ខ្នងត្រូវបានអគ្គិភ័យឆេះខ្ទេចអស់ទាំងស្រុង បន្ទាប់ពីបានឆ្លងចរន្តអគ្គិសនី ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគិ្គភ័យឆេះនេះ មានទំហំ ៩ម៉ែត្រ គុណនឹង ៧ម៉ែត្រ ជារបស់ម្ចាស់ឈ្មោះ តឹក គឹមឡាយ ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញផ្ទះរបស់ឈ្មោះ តឹក គឹមឡាយ ហុយផ្សែងចេញខ្មួលឡើងទៅលើ ក៏បាន នាំគ្នាស្រែកឆោឡោឡើង នាំគ្នាជួយពន្លត់ និងបានសុំអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យស្រុកបរិបូរណ៍មកជួញបាញ់ពន្លត់ ភ្លាមៗដែរតែមិនអាចជួយទាន់ បណ្តាលឲ្យភ្លើងឆេះសន្ធោសន្ធៅតែម្តង ។
បង្កការខូចខាត ឆេះប្រាក់ដុល្លារ ចំនួន ១.៥០០ ដុល្លារ ប្រាក់រៀល ចំនួន៣លានរៀល ស្រូវ ចំនួន ១ តោន អង្ករ ២០០ គីឡូក្រាម និងសម្ភារប្រើប្រាស់ឆេះអស់ទាំងស្រុង ។
រថយន្តអគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុកបរិបូណ៌បានចេញអន្តរាគមន៍បាញ់ពន្លត់ប្រើប្រាស់ទឹកអស់មួយរថយន្តទើបរលត់ទាំងស្រុង ៕
ដោយ ៖ ចន្ថា