ព័ត៌មានទាន់ហេតុការណ៍៖

សម្រស់ខ្មែរ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤៦០ សង្កាត់ទួលទំពូង២ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, សម្រស់ខ្មែរ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤៦០ សង្កាត់ទួលទំពូង២ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។ 

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ​​ សម្រស់ខ្មែរ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤៦០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖១៥នាទី ដល់ ១៤៖៤៥នាទី។ 

 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖