ភ្នំពេញ៖ ផ្សារអង្គរ (Angkor Market) សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤៥៦ សង្កាត់ទួលទំពូង មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញ នៅទីតាំងខាងលើនេះ ! បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅផ្សារ អង្គរ (Angkor Market) សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤៥៦ សង្កាត់ទួលទំពូង ខណ្ឌចំការមនរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖០០នាទី ដល់ ១៤៖១០នាទី ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ,ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា