ខេត្តបន្ទាយមានជ័យ៖ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភថវិកា ចំនួន ២០០ដុល្លារ សម្រាប់ក្រុមការងារIT យោធភូមិភាគទី៥ ធ្វើជារបាំងការពារ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។
ក្នុងនាមប្រធានគណ:កម្មការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ សូមថ្លែងអំណរគុណនិងជូនពរដល់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្កីសុខ សេចក្កីចម្រើន និងពុទ្ធពរទាំងឡាយ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៨៤៥នាក់ទៀត ជាសះស្បើយ ៩៧៥នាក់ និងស្លាប់ ៣០នាក់៖
– ករណីឆ្លងសហគមន៍ ៥៣០នាក់
– អ្នកដំណើរពីបរទេស ៣១៥នាក់
គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 67,181 នាក់
– អ្នកជាសះស្បើយ= 58,930 នាក់
– អ្នកស្លាប់= 1,106 នាក់ ៕
ដោយ ៖ សិលា