ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីចូលនិវត្តន៍ម្នាក់ទៅនេសាទត្រីលង់ទឹកស្លាប់ត្រូវគេប្រទះឃើញសពអណ្តែតទឹក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវគេស្គាល់ថាជាមន្ត្រីចូលនិវត្តន៍ទៅសេសាទត្រីលង់ទឹកស្លាប់អ្នកស្រុកប្រទះឃើញសាកសពអណ្ដែតក្នុងស្ទឹងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងឃុំសំរោង ស្រុកអូរជ្រៅ ។

 សពជនរងគ្រោះមានឈ្មោះ ប៉ែន ឌុល ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ  (ជាអតីតមន្ត្រីរាជការចូលនិវត្តន៍)។

 លោក សែស វិបុល អធិការនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថាយោងការសួរនាំក្រុមគ្រួសាររបស់សព បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានផឹកស្រា ហើយក៏បានទៅរកត្រីនិងដាក់ម៉ងក្នុងស្ទឹងមួយកន្លែងនៅចុងភូមិ លុះម៉ោង៨និង៣០នាទីព្រឹក ស្រាប់តែមានអ្នកភូមិរាយការណ៍មកសមត្ថកិច្ចថា ប្រទះឃើញសពអណ្តែតទឹក។  

 លោកអធិការស្រុកអូរជ្រៅបន្តថា ក្រោយកម្លាំងជំនាញធ្វើកោសល្យវិច័យ លទ្ធផលបានបង្ហាញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹក ព្រោះគ្មានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។  បច្ចុប្បន្នសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ សាច់ញាតិ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ វណ្ណា


ចែករំលែក៖