ព័ត៌មានទាន់ហេតុការណ៍៖

ផ្សារ ម៉ាក្រូ (Makro Market) សាខាភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​ ១០០៣ សង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺCOVID-19 បានចូលទៅទិញទំនិញ ​នៅ​ទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ ផ្សារ ម៉ាក្រូ (Makro Market) សាខាភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​ ១០០៣ សង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺ (COVID-19) បានចូលទៅទិញទំនិញ ​នៅ​ទីតាំងខាងលើនេះ ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១។ 

 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ​​ផ្សារ ម៉ាក្រូ (Makro Market) សាខាភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៦៖២៥នាទី ដល់ ១៧៖២៥នាទី​។ 

មូលហេតុ៖ មានអ្នកជំងឺមានកូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញ ​នៅ​ទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 

ដោយ ៖ សិលា


ចែករំលែក៖