ព័ត៌មានទាន់ហេតុការណ៍៖

ហាង​ មីហឹរកូរ៉េ ៧ កម្រិត ដែលមានទីតាំងស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ មានអ្នកជំងឺកូវីដ-១៩ មានគ្នា ២ នាក់ បានចូលទៅហូបមីហឹរ ​នៅ​ទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 

មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២ នាក់ បានចូលទៅហូបមីហឹរ ​នៅ​ទីតាំងខាងលើនេះ។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​​ហូបមីនៅ ហាង​ មីហឹរកូរ៉េ ៧ កម្រិត ដែលមានទីតាំងស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៦៖២៥នាទី ដល់ ១៧៖២០នាទី។

មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២ នាក់ បានចូលទៅហូបមីហឹរ ​នៅ​ទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖