ព័ត៌មានទាន់ហេតុការណ៍៖

ហាង បេប៊ីឃែរ​ (Baby Care) ដែលមានទីតាំងស្ថិតនៅផ្លូវ ២០០៤​ សង្កាត់អូរបែកក្អម​មានអ្នកជំងឺកូវីដ-១៩ បានគ្នា ២ នាក់ បានចូលទៅទិញទំនិញ ​នៅ​ទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ ៖ ហាង បេប៊ីឃែរ​ (Baby Care) ដែលមានទីតាំងស្ថិតនៅផ្លូវ ២០០៤​ សង្កាត់អូរបែកក្អម​មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានគ្នា ២ នាក់ បានចូលទៅទិញទំនិញ ​នៅ​ទីតាំងខាងលើនេះ  ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅរសៀលថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២១។ 

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ​​ ហាង បេប៊ីឃែរ​ (Baby Care) ដែលមានទីតាំងស្ថិតនៅផ្លូវ ២០០៤​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ  នៅថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១២៖២០នាទី ដល់ ១២៖៤៥នាទី​។

មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានគ្នា ២ នាក់ បានចូលទៅទិញទំនិញ ​នៅ​ទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!  

ដោយ ៖ សិលា


ចែករំលែក៖