ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងជំនួយសា្មរតី របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

ចែករំលែក៖

ភ្នំពេញ៖ ទោះបីជាមានភាពមមាញឹកនិងការងារស្ទើរតែដកខ្លួនពុំរួច ទទួលបន្ទុកលើការរៀបចំកន្លែងធ្វើចត្តាឡីស័កតាមព្រំដែន ក៏ដូចជានៅក្នុងរាជធានីភ្នំពេញយ៉ាងណាក៏ដោយ ក៏លោក ហ៊ុន ម៉ាណែត ឆ្លៀត អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងជំនួយសា្មរតី របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលកិច្ចប្រជុំឆ្លងសេចក្តីព្រាងជំនួយសា្មរតីសម្រាប់ការអនុវត្តផែនការសកម្មភាពរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធាន និងលោក លោកស្រី  ជាប្រធានលេខាធិការដ្ឋាន និងបណ្តារផ្នែកចំណុះ នៃយុវជនគណបក្សថ្នាក់កណ្តាល (យ.គ.ក.) ចំនួន ២៣រូប តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងដោយផ្ទាល់ Zoom Meeting នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១៕

ដោយ ៖ សិលា


ចែករំលែក៖