មនុស្ស៤នាក់បានរងការបាញ់ប្រហារនៅខាងក្រៅពហុកីឡដ្ឋាន Nationals Park ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្នុងពេលកំពុងតែប្រកួតវាយកូនបាល់ (Baseball)។
នៅថ្ងៃទី១៧ខែកក្កដា អ្នកគាំទ្រម្នាក់ត្រូវបានស្នើឲ្យចាកចេញពីពហុកីឡដ្ឋាន Nationals Park ដែលជាពហុកីឡដ្ឋានសម្រាប់ប្រកួតវាយកូនបាល់ Baseball នៅទីក្រុងវ៉ាស៊ីនតោន ក្នុងពេលកំពុងតែប្រកួតរវាងក្រុម Washington Nationals និឹងក្រុមSan Diego Padres។
កម្លាំងប៉ូលិសទីក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថា មានមនុស្ស២នាក់រងការបាញ់ប្រហារនៅខាងក្រៅពហុកីឡដ្ឋាន National park ហើយការបាញប្រហារនោះពាក់ព័ន្ធនឹងខ្មាន់កាំភ្លើងនៅតាមផ្លូវ ហើយកម្លាំងប៉ូលិសធ្វើការឡោមព័ន្ធចាប់ខ្លួនបាន។
ក្រៅពីនេះកម្លាំងប៉ូលិសក៏បានបញ្ជាក់ថា មានមនុស្សពីរនាក់ទៀតត្រូវគ្រាប់កាំភ្លើង ហើយបានធ្វើដំណើរដោយខ្លួនឯងទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដើម្បីព្យាបាល។
ក្រោយពីមានសំឡេងផ្ទុះកាំភ្លើង៦គ្រាប់ អ្នកគាំទ្រទាំងអស់ត្រូវបានជម្លៀសចេញពីពហុកីឡដ្ឋាន ។ សកម្មភាពខាងលើធ្វើឲ្យការប្រកួតត្រូវបានពន្យារពេល ទៅថ្ងៃទី១៨ខែកក្កដា (ពេលវេលានៅអាមេរិក)៕
ដោយ៖ ធីរីណា(រូបភាព៖AFP)