ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨៨នាក់ និងមានអ្នកជាសះស្បើយ ចំនួន ៣៦៨នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និង សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៣៦៨នាក់ និងយោងតាមលទ្ធផលតេស្ដរហ័ស(Rapid Test)+មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១ លើបុរស ស្រ្តីជនជាតិខ្មែរចំនួន៨៨នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម,

រដ្ឋបាលខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលបានប៉ះពាល់ ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ ដោយប្រយោលជាមួយអ្នកវីជ្ជមានជំងឺកូវីដ-១៩ទាំង៨៨នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្ដៅលើសពី៣៧អង្សាស ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក, មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុម ឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរ មូលដ្ឋាន តាមរយៈទូរស័ព្ទលេខ០១២ ៧២៤០៤២ / ០១២ ៩៤៨៧៧៩។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាប ជាព័ត៌មាន និងបន្តចូលរួមអនុវត្តតាមវិធានការ “៣ការពារ ៣កុំ ជាដាច់ខាត ៕

ដោយ ៖ សិលា


ចែករំលែក៖