ភ្នំពេញ៖ អង្គភាពអគ្គិសនីកម្ពុជា (EDC) បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២:២១នាទីទៀបភ្លឺ មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ146 ។
ករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ146 នេះមូលហេតុបណ្តាលមកពីដាច់ហ្វុយស៊ីបខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ចំនួនបីហ្វា ដែលមានទីតាំងស្ថិតនៅ៖ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិប៉ប្រ៉កខាងជើង និងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាពអគ្គិសនីកម្ពុជា (EDC) បានលើកឡើងថា, ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង០៥:២០នាទីព្រឹក។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
ដោយ ៖ សិលា