ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ឆ្នាំង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់ថ្មីបន្ថែមទៀតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ និងករណីមរណភាពជនជាតិខ្មែរ ចំនួន ០២នាក់ !

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់ថ្មីបន្ថែមទៀតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ និងករណីមរណភាពជនជាតិខ្មែរ ចំនួន ០២នាក់ ស្រី ០១នាក់ បន្ថែម នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។ 

រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ខេត្តកំពង់ឆ្នាំងរក ឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៣០នាក់ ស្រី ២១នាក់ ដែលជាអាជីវករ កម្មករ, ជាងកាត់ដេរមេភូមិ និងអ្នកសារព័ត៌មាន មានរាយនាមដូចខាងក្រោម៖ ក- ករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ៣០នាក់បន្ថែម រួមមាន –

អ្នកជម្ងឺកូវីដ-១៩ ខាងលើបានសម្រាកព្យាបាល នៅបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង ៣កុំ ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើង។

ករណីមរណភាពជនជាតិខ្មែរចំនួន ០២នាក់ ស្រី ០១នាក់ ជាអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យខេត្តកំពង់ឆាំ្នង

១-ឈ្មោះ កែ ឡាយ ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចូលមក មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤:០៥នាទី ដោយអាការៈ ហត់ដង្ហក់ ឡេះឡះខ្លាំង ត្រជាក់ចុងដៃចុងជើង និងវិជ្ជមានកូវីដ-១៩ ហើយក្រុមគ្រូពេទ្យបានដាក់ឱ្យសម្រាកព្យាបាលនៅផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺ បានមរណភាពនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០១:៣០នាទី។

២-ឈ្មោះ ភី សៀងហៃ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានចូលមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៤:៣០នាទី ដោយអាការៈ ហត់ដង្ហក់ ឡេះឡះខ្លាំង ត្រជាក់ចុងដៃចុងជើង និងវិជ្ជមានកូវីដ-១៩ ហើយក្រុមគ្រូពេទ្យបានដាក់ឱ្យសម្រាកព្យាបាលនៅផ្នែកជំងឺឆ្លង នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានមរណភាពនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០១:៣០នាទី។

ការសន្និដ្ឋានរបស់គ្រូពេទ្យ ៖

-ឈ្មោះ កែ ឡាយ ភេទស្រី អាយុ ៦៣ឆ្នាំ និងឈ្មោះ ភី សៀងហៃ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរខាងលើ បានមរណភាពដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖