ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១៧ និងទី១៨ ខែកក្កដា ឆ្នាំ២០២១នេះលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់អោយ លោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកទេយ្យវត្ថុមួយចំនួនធំ បច្ច័យ និងទៀនចាំព្រះវស្សារបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី វេរប្រគេនជូនវត្តចំនួន១៣ក្នុងស្រុករំដួល និងស្រុករមាសហែកនៃខេត្តស្វាយរៀង ។
ក្នុងឱកាសនោះលោក ជិន ប៊ុនធឿន បានពាំនាំបណ្តាំសួរសុខទុក្ខពីលោក និងលោកស្រី ប្រគេនជូនព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទដែលមកពីតាមបណ្តាវត្តទាំង១៣នោះ ។ ជាពិសេសលោកបានអំពាវនាវ ដល់ព្រះសង្ឃគ្រប់អង្គ លោកយាយ លោកតា និងញាតិ្តញោមជើងវត្តទាំងអស់អោយចូលរួមអនុវត្តន៍នូវវិធានសុខាភិបាល (៣ការពារ និង ៣កុំ) ធ្វើយ៉ាងណាកុំអោយមានការរីករាលដាលចូលក្នុងសហគមន៍បន្តទៀត ។ ម្យ៉ាងទៀតក្នុងដំណាក់កាលនេះព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃដូចពេលមុនបានដែរ ទើបលោក និងលោកស្រី បានគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា។ ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ។
ហើយវត្តដែលទទួលទេយ្យវត្ថុ និងទៀនព្រះវស្សានៅពេលនេះរួមមាន ១៣វត្ត៖
១-វត្តពោធិ៍មុនី ក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល
២-វត្តសេកមាស ក្នុងភូមិសេកយំ ឃុំពងទឹក ស្រុករំដួល
៣-វត្តមន្ត្រីឈូកស ក្នុងភូមិធ្នង់ ឃុំថ្នាធ្នង ស្រុករំដួល
៤-វត្តជ័យមុនី ក្នុងភូមិម៉ឺនជ័យ ឃុំម៉ឺនជ័យ ស្រុករំដួល
៥-វត្តបុសមន ក្នុងភូមិបុសមនលើ ឃុំបុសមន ស្រុករំដួល
៦-វត្តឥន្ទនិមិត្ត ក្នុងភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក
៧-វត្តជ័យពង្រ ក្នុងភូមិចំការកោះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក
៨-វត្តត្រពាំងបន្ទាយថ្មី ក្នុងភូមិត្រពាំងបន្ទាយ ឃុំត្រស់ ស្រុករមាសហែក
៩-វត្តវិបស្សនារាម ក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក
១០-វត្តចន្ត្រី ក្នុងភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក
១១-វត្តពោធិឧត្តម ក្នុងភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក
១២-វត្តក្រញូង ក្នុងភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក
១៣-វត្តដូង ក្នុងភូមិដូង ឃុំដូង ស្រុករមាសហែក
ទេយ្យវត្ថុដែលវេរប្រគេនក្នុងវត្តនីមួយៗរួមមាន:
១-អង្ករ ចំនួន ១តោន ស្មើនឹង ១០០០គីឡូ
២-ត្រីខ ចំនួន ០១កេស ស្មើ ១០០កំប៉ុង
៣-មី ចំនួន ៥កេសធំ ស្មើ ៣០កេសតូច
៤-ត្រីងៀត ១០ គីឡូ
៥-សាច់ក្រក់ ១០ គីឡូ
៦-សាច់ជ្រូកផាត់ ១០ គីឡូ
៧-ទឹកដោះគោខាប់ ២កេស
៨-កាហ្វេ ចំនួន ៥កញ្ចប់ធំ
៩-តែ ២គីឡូ
១០-ស្ករស ២៥ គីឡូ
១១-អំបិល ២៥ គីឡូ
១២-ប៊ីចេង ១០ គីឡូ
១៣-ទឹកត្រី ៥យួរ ស្មើ ៣០ដប
១៤-ទឹកស៊ីអ៉ីវ ៥យួរ ស្មើ ៣០ដប
១៥-សាប៊ូដុំ ៣០ដុំ
១៦-ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត
១៧-ប្រេងកូឡា ០៥ដុំ ស្មើ ៦០ដប
១៨-ប្រេងខ្យល់ ០៥ដុំ ស្មើ ៦០ដប
១៩-ម៉ាស់ ២០ប្រអប់ ស្មើនឹង ១០០០ម៉ាស់
២០-អាល់កុលសម្លាប់មេរោគ ០៤កាន ស្មើ ១២០លីត្រ
២១-ដបដាក់អាល់កុល ១០ដប
២២-ស្លាដក់ ១៤៦អង្គ
២៣-ទៀនវស្សា ០១គូរ
២៤-ថវិកា ២លានរៀល ។
ដោយឡែកបណ្តាវត្តទាំង ០៨ ស្ថិតក្នុងស្រុករមាសហែកមានសាលាពុទ្ធិកបឋមសិក្សាច្រើនជាងគេទូទាំងខេត្ត ដែលព្រះសង្ឃកំពុងគង់សិក្សាជាច្រើនព្រះអង្គ ទើបទទួលបានមីចំនួន ១០កេសធំក្នុងមួយវត្តៗ ។
ហើយក្រុមការងារក៏បានចែកជូនលោកយាយ លោកតា គណៈកម្មការវត្តចំនួន ២០០នាក់ ដែលម្នាក់ៗទទួលបានឃីដ ០១ ក្នុងនោះមានដូចជា:
១-ខោអាវ ០១ ឈុត
២-ក្រម៉ា ចំនួន ០១
៣-ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត
៤-សាប៊ូ ០១ដុំ
៥-ថ្នាំពេទ្យ ០១ប្រអប់
៦-អាល់កុលសម្រាប់មេរោគ ០១ដបតូច
៧-ម៉ាស់ ១០ ម៉ាស់
៨-សារ៉ុង ០១
៩-ប្រេងកូឡា ០១ដប
១០-ប្រេងខ្យល់ ០១ ដប
១១-វីតាមីនសេ ០១ ទីប៕
ដោយ ៖ សិលា