ព័ត៌មានទាន់ហេតុការណ៍៖

ហាង​ Color Cup Riverside ដែលមានទីតាំងស្ថិតនៅផ្លូវទន្លេសាប មានអ្នកជំងឺកូវីដ-១៩ បានចូលទៅហូបអាហារនៅ​ទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាង​ Color Cup Riverside ដែលមានទីតាំងស្ថិតនៅផ្លូវទន្លេសាប មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅហូបអាហារនៅ​ទីតាំងខាងលើនេះ។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​​ហូបប៊ីយ៉ែ និងអាហារនៅ ហាង​ Color Cup Riverside ដែលមានទីតាំងស្ថិតនៅផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា #ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ២០៖១០នាទី តទៅ។ 

 មូលហេតុ៖  មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅហូបអាហារនៅ​ទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!  

ដោយ ៖ សិលា


ចែករំលែក៖