ប្រទេសវៀតណាម៖ តាមការដឹកនាំប្រតិភូដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល គឺសម្ភារបរិក្ខារពេទ្យ ប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាស N95 ចំនួន ១០មុឺនបន្ទះ ម៉ាស៊ីនស្វ័យប្រវត្តិផលិតអុកស៊ីសែន ចំនួន ១០០គ្រឿង ព្រមទាំងថវិកា សរុបចំនួន ៣៥មុឺនដុល្លាសហរដ្ឋអាមេរិច ត្រូវបានយកប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាមហើយ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
សូមបញ្ជាក់ជូនថា, ពេលទៅដល់ ពិធីរៀបចំប្រគល់ និងទទួលនេះ ធ្វើឡើងនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយភាគីកម្ពុជាមានលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងភាគីវៀតណាម តំណាងដោយលោក យឿង អាញ់ឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។
សូមរំលឹកថា កន្លងមកកម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាសទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងនេប៉ាល់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ។
សូមរំឮកថា, កាលពីថ្ងៃទី ១៧ ខែកក្កដា សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស និងម៉ាស៊ីនផលិតអុកសុីសែនស្វ័យប្រវត្តិចំនួន ១០០គ្រឿងជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩។ ទន្ទឹមគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានប្រកាសជួយឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមប្រទេសវៀតណាម និងសមាគមមិត្តភាពកម្ពុជា វៀតណាម ថវិកាចំនួន ៥មុឺនដុល្លាសហរដ្ឋអាមេរិក ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាមផងដែរ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុក៉ាងខ្លាំង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយថវិកា សម្ភារបរិក្ខានិងម៉ាសនេះ គឺជាការបង្ហាញនូវស្មារតីរួមសហការគ្នា និងរួមសុខរួមទុក្ខក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា, អអាជ្ញាធរវៀតណាបាន សម្រេចបិទខ្ទប់តំបន់ភាគខាងត្បូងទាំងមូលរយៈពេល ២សប្ដាហ៍ ដើម្បីទប់ស្កាត់ករណីឆ្លង COVID-19 ខណៈកំពុងកើនឡើងយ៉ាងគំហុកកាលពីម្សិលមុិញ ៕
ដោយ ៖ សិលា