ព័ត៌មានទាន់ហេតុការណ៍៖

ហាងលក់កង់​ Scott Cambodia ដែលមានទីតាំងស្ថិតនៅផ្ទះលេខ​១២៤-១២៦Eo ផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញទំនិញ ​នៅ​ទីតាំងខាងលើនេះ !

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងលក់កង់​ Scott Cambodia ដែលមានទីតាំងស្ថិតនៅផ្ទះលេខ​១២៤-១២៦Eo ផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញ ​នៅ​ទីតាំងខាងលើនេះ ! 

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ​​ ហាងលក់កង់​ Scott Cambodia ដែលមានទីតាំងស្ថិតនៅផ្ទះលេខ​១២៤-១២៦Eo ផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧៖០៥នាទី ដល់ ១៧៖១៥នាទី។

មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញ ​នៅ​ទីតាំងខាងលើនេះ។ បុគ្គលិកនៅទីតាំងនេះ បានធ្វើតេស្ដរួច និងទទួលបានលទ្ធផល អវិជ្ជមាន។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖