ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងគុយទាវ ផ្ទះអាហារ (ទល់មុខស្ថានីយ៍ចាក់សាំង PTT) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៧៩២ ផ្លូវជាតិលេខ៥ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅ កាហ្វេគុយទាវ នៅទីតាំងខាងលើនេះ !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅហូបកាហ្វេគុយទាវនៅ ហាងគុយទាវ ផ្ទះអាហារ (ទល់មុខស្ថានីយ៍ចាក់សាំង PTT) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៧៩២ ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែទី១ #ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨៖០០នាទី ដល់ ៨៖៣០នាទី (ព្រឹក)។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅ កាហ្វេគុយទាវ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា