ព័ត៌មានទាន់ហេតុការណ៍៖

ពេទ្យធ្មេញ​ ធីដេនថល​ (T Dental Clinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨២​ សង្កាត់បឹងកេងកង១​ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ ពេទ្យធ្មេញ​ ធីដេនថល​ (T Dental Clinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨២​ សង្កាត់បឹងកេងកង១​ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។ យោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២១។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដដែលបានទៅ ពេទ្យធ្មេញ​ ធីដេនថល​ (T Dental Clinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨២​ សង្កាត់បឹងកេងកង១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៦៖៣៥នាទី ដល់ ១៦៖៥០នាទី។ 

មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!  

ដោយ ៖ សិលា


ចែករំលែក៖