ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ២ ជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ ឆ្នាំ ឡើងទៅ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ផ្អែកតាមផែនការមេ និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស (គ.វ.ក-១៩ អនុគណៈកម្មការចំពោះកិច្ចចាក់វា៉ក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានបិទ បញ្ចប់យុទ្ធនាការជាតិចាក់វាំកំសាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ក្នុងនោះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនទើបតែបានមកទទួលវ៉ាក់សាំង ដួសទី១ មុនពេលបិទបញ្ចប់យុទ្ធនាការនេះ។

គ.វ.ក ក្នុងន័យនេះ ដើម្បីធានាប្រសិទ្ធភាព និងរយៈពេលនៃតម្លាតការចាក់វាក់សាំង ស្របតាមខ្លឹមសារនៃលិខិតលេខ ៣៨៦២១ គ. វ.ក-១៩ មុនថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ របស់គណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រដ្ឋបាលរាជធានីភ្នំពេញ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលបានទទួលវាំក់សាំងដួសទី១ រួចរាល់ មុនពេលបិទបញ្ចប់ យុទ្ធនាការ មេត្តាមកទទួលវ៉ាក់សាំងដូសទី២ នៅតាមទីតាំងដែលខ្លួនបានអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ នាពេលកន្លងមក រៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីរសៀល ត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ជាកំហិត ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនទទួលខុសត្រូវក្នុងការចាក់រាំកំសាំងជូនឡើយ។

ទន្ទឹមនឹងនេះ មុនពេលអញ្ជើញទៅទទួលវ៉ាក់សាំង ចំពោះប្រជាពលរដ្ឋទាំងឡាយណា ដែលមានបញ្ហាសុខភាព ដូចជា ក្ដៅខ្លួន ក្អក-កណ្ដាស់ ផ្ដាសាយ ពិបាកដកដង្ហើម ឬ រោគសញ្ញាផ្សេងទៀត សូមប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាព និងលទ្ធផលតេស្តអវិជ្ជមាន ស្របតាមគោលការណ៍ណែនាំប្រតិបត្តិរបស់ក្រសួង សុខាភិបាល ជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត។ ជាមួយគ្នានេះ ក្នុងអំឡុងពេលអញ្ជើញ មកទទួលវ៉ាក់សាំង សូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់ខ្ជួននូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសប្រជាពលរដ្ឋដែលត្រូវ ទទួលវា៉ក់សាំងការពារជំងឺកូវីដ-១៩ ដួសទី២ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងរូសរាន់អញ្ជើញមក ទទូលវ៉ាក់សាំងឱ្យបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖