ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន បន្តផ្តល់ថវិកា១០លានរៀល ដល់ស្ត្រីចាក់វ៉ាក់សាំងការពារកូវីដ-១៩ លេខរៀងទី៦លាននាក់ !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានមានប្រសាសន៍ថា, មកដល់ថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៦លាននាក់ ស្មើនឹង៦០ភាគរយនៃប្រជាជន១០លាននាក់ដែលត្រូវចាក់។សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា, លេខរៀងទី៦លានបានទៅលើប្អូនស្រី
ផេង សឿនអាយុ៦៧ឆ្នាំជាកសិកររស់នៅភូមិតាអុង ឃុំអាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានបញ្ជាក់ថា, លោកស្រី ឱ វណ្ណឌីន នឹងយកជំនួយថវិកា
១០លានរៀល និងសម្ភារផ្សេងទៀតដែលជាជំនួយរបស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖