ភ្នំពេញ៖ បើយោងតាមពីប្រភព អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៏នៅក្នុងឱកាសនៃ កិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី ៣ នៃកក្កដា សម្រាប់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមប្រពន្ធ័ ជាលក្ខណៈ Hybrid ប្រជុំចូលរួមដោយផ្ទាល់និង តាមប្រព័ន្ធ Zoom ដោយបានគួសបញ្ជាក់ថា មន្រ្តីអ្នកនាំពាក្យមិនមែនជាអ្នកវិភាគរឿងនយោបាយនោះទេ គឺគ្រាន់តែជាអ្នកនិយាយក្នុង នាមក្រសួងនោះតែប៉ុណ្ណោះ ហេីយមិនមែនអ្នកវិភាគក្នុងនាមឯកជនម្នាក់ឯងនោះដែរ។
តាមការបញ្ជាក់របស់ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សម្រាប់ក្រសួងព័ត៌មាន មានក្រុមអ្នកនាំពាក្យចំនួន ៦ រូប រួមមាន លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ ជាប្រធាន ក្រុមអ្នកនាំពាក្យ និងសមាជិករួមមាន លោក អ៊ុក គឹមសេង លោក ងឿនច័ន្ទ លីន ប៉ូឡែន លោក ផុស សុវណ្ណ លោក ស៊ី ចាន់ដារ៉ា និងទេីបបញ្ចូលថ្មីមួយរូបទៀត គឺលោក សុខ ចាន់ភក្តី អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលទទួលការងាររួមគ្នាសម្រាប់ នាំពាក្យក្រសួងព័ត៌មាន ដែលកំពុងមានកិច្ចការងារជាច្រេីនត្រូវធ្វេីបន្តទៀត ។
ទាក់ទងទៅនិងលទ្ធផលនៃកិច្ចប្រជុំប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ នេះដែរ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានលើកឡេីងនូវប្រសាសន៏របស់ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្នុងឱកាសនៃកិច្ចប្រជុំ ដោយបានក្រេីនរំលឹកដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ក្នុង ក្រសួងព័ត៌មាន ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា និងការពារសុខភាពអោយ បានល្អទាំងអស់គ្នា ជៀសផុតការឆ្លងជំងឺកូវីដ-១៩ តាមរយះការអនុវត្តន៏តាមវិធានការរបស់ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ ហេីយក្នុងនោះដែរ សម្រាប់ បណ្តាអគ្គនាយកដ្ឋាន ទូរទស្សន៏ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដែលទេីបទទួលបានឧបការណ៏ធ្វេីតេសរហ័សរកមេរោគកូវីដ ត្រូវធ្វេីយ៉ាងណាប្រេី ប្រាស់អោយបានចំគោលដៅ និងមានការសន្សុំសំចៃ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋា ភិបាល សម្តេចតេជោ ហ៊ុន សែន សំដៅធ្វេីយ៉ាងណារួមគ្នាបង្ការ និងទប់ស្កាត់ ការឆ្លងរីក រាលដាល នៃជំងឺកូវីដ-១៩។ តាមរយះឧបករណ៏ ធ្វេីតេស្តរហ័សនេះទុកប្រើប្រាស់សម្រាប់ មន្ត្រីរាជការ និងអ្នកយកព័ត៌មាន ដែលត្រូវចុះទៅយកព័ត៌មាន ឬផលិត កម្មវិធីផ្សាយផ្សេងៗ ហើជាមួយនេះក៏ទុកសម្រាប់ប្រេីប្រាស់ក្នុងការពិនិត្យចំពោះ វាគ្មិន និងភ្ញៀវកិតិយស ដែល ត្រូវបានគោរពអញ្ជេីញមកចូលរួមក្នុងកម្មវិធី សំភាសន៏ នានានៅក្នុងស្ទីតយោផ្សាយ វិទ្យុ និង ទូរទស្សន៏ ដើម្បីធ្វើការពិនិត្យរកមើលមេរោគកូវីដ ដែលជាវិធានការចាំបាច់ក្នុងការរួមចំណែក ទប់ស្កាត់ការ ឆ្លងរីករាលដាលលនៃជំងឺកូវីដ-១៩ ហើយធានាបាននូវនិរន្តភាព ក្នុង ការផ្សព្វផ្សាយ ដេីម្បីបំរេីដល់ប្រជាពលរដ្ឋជាទស្សនិកជន និងអ្នកស្តាប់ទាំងអស់ ទទួលព័ត៌មាន គ្រប់ពេលវេលាដោយគ្មានការអាក់ខាន ។
នៅក្នុងដំណេីរការនៃកិច្ចប្រជុំនេះដែរ លោករដ្ឋមន្រ្តី បានពិនិត្យមើលលើវឌ្ឍន៏ ភាពការងារ របស់បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន ក៏ដូចជាគណ: កម្មការ ផ្សេងៗដែលនឹកនាំដោយ លោក លោកស្រីជារដ្ឋលេខាធិការ ដែលមានភារកិច្ច ដឹកនាំបំរើកិច្ចការងារប្រចាំថ្ងៃ របស់ក្រសួងព័ត៌មាន ដោយក្នុងនោះ បានបង្ហាញពីលទ្ធផល ការងារដែលប្រព្រឹត្តទៅសម្រេចបានតាមផែន ការ ដែលបានដាក់ចុះ ហេីយក៏ត្រូវបន្តអនុត្តន៏ អោយបានជោគជ័យ ក៏ដូចជាមានប្រសិទ្ធភាព ទៅលេីផែនការណ៏ ដែលត្រូវអនុត្តន៏នៅក្នុង សប្តាហ៏បន្តទៅមុខទៀត ដេីម្បីឆ្លេីយតបទៅនិងយុទ្ធសាសស្រ្ត និងកិច្ចការងារសំខាន់ៗ ដែលរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានដាក់ចេញ ទោះបីកំពុងស្ថិតក្នុងបរិបទកូវីដ ក៏ដោយ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ខៀវ កាញារីទ្ធ បានលើកឡើងនូវតូនាទីក្នុងការ ពង្រឹងការយកចិត្តទុកដាក់ក្នុងការពង្រឹងតូនាទី និងភារកិច្ចចំពោះអ្នកសារព័ត៌មាន ដេីម្បីធ្វេី យ៉ាងណាអោយការប្រកបរបរជាអ្នកសារព័ត៌មាន អនុវត្តន៏តាមប្រពន្ធ័ច្បាប់ និងលិខិតបទដ្ឋាន ដែលមានជាធរមាន ដោយក្នុងចំណុចនេះ លោក រដ្ឋមន្រ្តី ចង់សង្កត់ធ្ងន់ អំពីការប្រេីប្រាស់សិទ្ធិ និងតូនាទីភារកិច្ចក្នុងនាមអ្នកសារព័ត៌មាន ដេីម្បីធ្វេីយ៉ាងណាបែងចែក អោយបាន ច្បាស់លាស់នូវតូនាទី និងសិទ្ធិក្នុងការបញ្ចេញមតិអោយបានត្រឹមត្រូវស្របតាមច្បាប់ដែល បានកំណត់ ជៀសវាងការប្រើប្រាស់វិជ្ជាជីវ:ជាអ្នកព័ត៌មាន ផ្សព្វផ្សាយព័ត៌មានមិនពិត ប្រាស់ចាកក្រមសីលធម៌ច្បាប់និងបទដ្ឋានគតិយុត្តដែលមានជាធរមាន ។ ការប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ និងសេរីភាពដែលហួសព្រំដែន ធ្វើអោយប៉ះពាល់ដល់ស្ថាប័ន និងកិត្តិយស បុគ្គលផ្សេងៗ ដែលត្រូវប្រឈមមុខតាមផ្លូវច្បាប់ សម្រាប់អ្នកសារព័ត៌មាននោះ ។ ដូច្នេះ សម្រាប់អគ្គនាយកដ្ឋានជំនាញរបស់ក្រសួងព័ត៌មាន ត្រូវបន្តពង្រឹងការអនុវត្តន៏ និងតូនាទីភារ កិច្ចរបស់អ្នកសារព័ត៌មាននៅកម្ពុជា អោយអនុវត្តន៏ទៅតាមអនុលោមទៅតាមក្រមសិលធម៌
វិជ្ជាជីវ:សារព័ត៌មាន ដែលបាននឹងកំពុងអនុវត្តន៏មកហេីយនេះ ។
ទាក់ទងទៅនិងដំណេីរការរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លើកទី១៣ ដែល កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនាចុងឆ្នាំនេះ លោក រដ្ឋមន្រ្តី បានបញ្ជាក់ថា នឹងធ្វេីឡើងតាម រយះប្រពន្ធ័វីដេអូ Conference ដូច្នេះហេីយអនុគណ:កម្មការផ្សព្វផ្សាយរបស់ក្រសួង ព័ត៌មាន ដែលមានតូនាទីភារកិច្ចពាក់ពន្ធ័ទាំងអស់ ត្រូវធ្វើយ៉ាងណាត្រៀមលក្ខណ: ជាពិសេស សម្រាប់ ឧបករណ៏ សំភារះ សម្រាប់ផ្សាយតាមប្រពន្ធ័អនឡាញ កុំអោយមានភាពរអាក់រអួល នៅពេលដំណេីរការផ្សាយ ។ សម្រាប់ក្រុមការងារដែលត្រៀមធ្វើវេទិកាតុមូល និពន្ធនាយកសារព័ត៌ មានលេីកទី១០ ដែលជាព្រឹត្តការណ៏អម កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ត្រូវធ្វេីទំនាក់ ទំនង អោយបានជិតស្និតជាមួយដៃគូរពាក់ពន្ធ័រៀបចំ ពិសេសក្រសួងការបរទេស និងសហការ ប្រតិបត្តិការអន្តរជាតិដើម្បីអោយវេទិកានោះប្រព្រឹត្តទៅដោយរលូន និងទទួលបាន ជោគជ័យ ។ លោក រដ្ឋមន្រ្តី បានណែនាំ ដល់គ្រប់អនុគណ:កម្មការ ចំណុះអោយក្រសួងព័ត៌មាន ក្នុង នោះសម្រាប់គណ:កម្មការនិតិកម្ម ត្រូវធ្វេីយ៉ាងណារៀបចំផ្សព្វផ្សាយនូវរាល់ឯកសារច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗ ដែលបំរើដល់ការពង្រឹងសមត្ថភាព និងតូនាទីភារកិច្ចរបស់ អ្នកសារព័ត៌មាន ដែលអនុលោមទៅតាមច្បាប់ និងក្រមសិលធម៏វិជ្ជាជីវ:អ្នកសារព័ត៌មាន ។
សម្រាប់ប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិត្រូវបង្កេីនការផ្សព្វផ្សាយការយល់ដឹងពីការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ តាមរយះការផ្សាយនៅគ្រប់ ទម្រង់ទាំងអស់ រួមទាំងប្រពន្ធ័ផ្សព្វ ផ្សាយសង្គម ដើម្បីធ្វើយ៉ាងណាអោយប្រជាជន ពិសេសយុវជន បន្តចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់កុំអោយជំងឺនេះ មានការឆ្លងកាន់តែច្រេីន តាមរយះការរួមគ្នា អនុវត្តន៏តាម វិធានការសុខាភិបាល និងប្រសាសន៏ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការធ្វើយ៉ាងណាកាត់ផ្តាច់ការចម្លង អោយនៅកំរិតទាបបំផុត ៕
ប្រភព ៖ (ទទក)