ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកឆ្លងកូវីដ-១៩ នៅវៀតណាមថយចុះ សល់ត្រឹមតែជាង៤ពាន់នាក់ប៉ុណ្ណោះ

ចែករំលែក៖

គិតត្រឹមយប់ថ្ងៃទី១៩ខែកក្កដា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសវៀតណាមមានចំនួន៤.១៩៥នាក់ គឺតិចជាងថ្ងៃទី១៨ខែកក្កដា ដែលមានអ្នកឆ្លងដល់ទៅ៦ពាន់នាក់ក្នុងមួយថ្ងៃ។ នៅក្នុងថ្ងៃនេះដែរមានអ្នកជាសះស្បើយពីជំងឺ៣៨០នាក់។
ទីក្រុងហូជីមិញមានករណីឆ្លងច្រើនជាងគេគឺមាន៣.០៧៤នាក់ ភាគច្រើនរកឃើញនៅក្នុងតំបន់ធ្វើចត្តាឡីស័ក ឬតំបន់ដែលបានបិទខ្ទប់ ។ ចំនួនអ្នកឆ្លងនៅទីក្រុងហូជីមិញក៏បានថយចុះដល់ទៅជាង ១.៥០០នាក់ផងដែរ។
នៅថ្ងៃទី១៩ខែកក្កដានេះដែរវៀតណាមបានចាប់ផ្តើមអនុវត្តច្បាប់គម្លាតសង្គមនៅខេត្តក្រុងចំនួន១៩ ក្នុងតំបន់ភាគខាងត្បូងប្រទេសវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ការអនុវត្តច្បាប់គម្លាតសង្គមមានរយៈពេល១៤ថ្ងៃ។
នៅពេលនេះដែរវៀតណាមបានបើកយុទ្ធនាការចាក់វ៉ាក់សាំង ដំណាក់កាលទី៥ នៅក្នុងទីក្រុងហូជីមិញ ដោយផ្តល់អាទិភាពដល់មនុស្ស១៥ក្រុម។ វ៉ាក់សាំងដែលនឹងចែកចាយចាក់ជូនពលរដ្ឋមាន ៣ប្រភេទ គឺ AstraZeneca, Pfizer និង Moderna ដើម្បីចាក់ជូនក្រុមពលរដ្ឋដែលទទួលបានអាទិភាពចំនួន ១,១លានដូស។
ពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំង គឺអ្នកមានជំងឺប្រចាំកាយ មានទីលំនៅក្នុងទីក្រុងហូជីមិញ, ពលរដ្ឋមានអាយុចាប់ពី ៦៥ឆ្នាំឡើង អ្នកធ្វើការក្នុងវិស័យសុខាភិបាល អ្នកចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩…៕ដោយ៖ធីរីណា


ចែករំលែក៖