ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ ប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពនៃការសរសេរសៀវភៅគោលស្តីពីការកសាងសំណុំរឿងព្រហ្មទណ្ឌ

ចែករំលែក៖

ខេត្តកណ្តាល ៖ យោងតាមប្រភពពី ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបញ្ជាក់អោយដឹងថា,នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ម្សិលមុិញ ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពនៃការសរសេរសៀវភៅគោល ” ការកសាងសំណុំរឿងព្រហ្មទណ្ឌ” ក្រោមអធិបតីភាព  ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ។ 

លទ្ធផលនៃកិច្ចប្រជុំបានសម្រេចនិងឯកភាពលើមាតិកា មាតិការងនៃសៀវភៅក្នុងផ្នែកទី១ ដែលមាន៥មេរៀន។  នៅក្នុងកិច្ចប្រជុំ លោកប្រធានអង្គប្រជុំ បានធ្វើការណែនាំឱ្យអនុវត្តការងារសរសេរសៀវភៅនេះ ធ្វើយ៉ាងណាឱ្យសម្រេចបានស្របតាមផែនការដែលបានកំណត់ និងស្នើឱ្យសមាសភាពនៅក្នុងគណៈកម្មការរៀបចំចងក្រងនិងសរសេរសៀវភៅខាងលើនេះ យកចិត្តទុកដាក់សិក្សាស្រាវជ្រាវរៀបចំខ្លឹមសារមេរៀន ព្រមទាំងមានឯកសារយោងច្បាស់លាស់ ដើម្បីធ្វើជាមូលដ្ឋាន។

      ជាចុងបញ្ចប់ លោកប្រធានអង្គប្រជុំបានបញ្ជាក់ថា នៅរៀងរាល់ថ្ងៃចន្ទ លោកនឹងដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យនិងតាមដានវឌ្ឍនភាពនៃការសរសេរសៀវភៅស្តីពីការកសាងសំណុំរឿងព្រហ្មទណ្ឌនេះ៕

ដោយ ៖ សិលា


ចែករំលែក៖