ព័ត៌មានទាន់ហេតុការណ៍៖

អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៦លាន នឹងទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុនសែន !

ចែករំលែក៖

ខេត្តកំពង់ចាម៖ សូមបញ្ជាក់ថា, នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១  គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  ក្នុងក្របខ័ណ្ឌទូទាំងប្រទេស  បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៦លាន  គឺលោកស្រី  ផេង សឿន​ អាយុ៦៧  គាត់ជាកសិករ ដែលសព្វថ្ងៃរស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

នៅថ្ងៃឣង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា  ឆ្នាំ២០២១  លោកស្រី វេជ្ជបណ្ឌិត    វណ្ណឌីន  រដ្ឋលេខាធិការ ក្រសួងសុខាភិបាល  និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  ក្នុងក្របខណ្ឌទូទាំងប្រទេស  (គ.វ.ក-១៩)  បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន  ១០លានរៀល  និងសម្ភារឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩  លេខរៀងទី ៦លាន  តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី៕

ដោយ ៖ សិលា


ចែករំលែក៖