នៅល្ងាចថ្ងៃទី១៩ ខែកក្កដា (ពេលវេលាក្នុងតំបន់) មានករណីវាយប្រហារដោយគ្រាប់បែកនៅក្នុងផ្សារស្ថិតក្នុងទីក្រុង Sadr ភាគខាងកើតទីក្រុងបាដាដ ប្រទេសអុី
រ៉ាក់ បណ្តាលឱ្យមនុស្ស៣៥នាក់ស្លាប់និងរបួសជាច្រើន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអុីរ៉ាក់បានបញ្ជាក់ថា «ការវាយប្រហារភេរវកម្ម ដោយគ្រាប់បែកកែច្នៃនៅក្នុងផ្សារ Woheilat នៃទីក្រុង Sadr ភាគខាងកើតរដ្ឋធានីបាដាដ ។ គិតត្រឹមព្រឹកថ្ងៃទី២០ខែកក្កដា ចំនួនអ្នកស្លាប់ក្នុងការវាយប្រហារខាងលើកើនឡើងដល់ទៅ៣៥នាក់ និងរបួសជាង៦០នាក់។ ក្នុងចំណោមអ្នកស្លាប់មានស្ត្រីនិងកុមារ ហើយតូបលក់ទំនិញនៅក្នុងផ្សារជាច្រើនរងការខូចខាត។
ក្រុមភេរវកម្មរដ្ឋអ៊ិស្លាម IS បានប្រកាសទទួលស្គាល់ថាខ្លួនជាអ្នកវាយប្រហារទៅលើផ្សារខាងលើ ។ បណ្តាញព័ត៌មាន Nasheer របស់អុីរ៉ាក់បានផ្សាយថា ភេរវករមួយរូប មានឈ្មោះ Abu Hamza Al Iraqi បានបំផ្ទុះគ្រាប់រំសេវនៅជាប់ខ្លួនពេលចូលទៅកាន់ហ្វូងមនុស្សជាច្រើននៅក្នុងផ្សារ Woheilat ។
ក្រោយករណីវាយប្រហារដោយគ្រាប់បែកអត្តឃាតខាងលើ នាយករដ្ឋមន្ត្រីអុីរ៉ាក់ លោក Mustafa al-Kadhimi បានកោះប្រជុំជាបន្ទាន់មន្ត្រីសន្តិសុខដើម្បីចាត់វិធានការទប់ស្កាត់ការវាយប្រហារភេរវកម្ម៕ដោយ៖ធីរីណា
រូបថត៖Reuters