ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ រកឃើញវិជ្ជមានចំនួន ០៣នាក់ និងជាសះស្បើយ ចំនួន​ ៩៥នាក់

ចែករំលែក៖

ខេត្តរតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី មានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ក្រុមការងារ ឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានខិតខំបន្តស្រាវជ្រាវ និងរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ ថ្មីបន្ថែមទៀត សម្រាប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ និងករណីព្យាបាលជាសះស្បើយចំនួន ៩៥នាក់ ដូចមានខាងក្រោម៖

អ្នកទាំង ៩៥នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលព្យាបាល និងត្រូវបន្តធ្វើចត្តាឡីស័កដោយខ្លួនឯង រយៈពេល ១៤ថ្ងៃ បន្ថែមទៀត។ គិតត្រឹមថ្ងៃនេះ នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៦៤០នាក់ ព្យាបាលជាសះស្បើយចំនួន ៤៤៤នាក់ និងស្លាប់ ០៤នាក់។

រដ្ឋបាលខេត្តរតនគិរី សូមបន្តអំពាវនាវដល់សាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និង ប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក  សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពី អ្នកដ៏ទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ 097 595 77 88 / 092 121 383 / 097 775 12 12។

រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា សាធារណជនទាំងអស់ នឹងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ជាទីបំផុត នូវវិធានការដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា គឺ “៣កុំ ៣ការពារ” និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្កា និងកាត់ផ្ដាច់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងក្រុមគ្រួសារ៕ 

ដោយ ៖ សិលា


ចែករំលែក៖