ខេត្តសៀមរាប៖ យោងតាមប្រភពពី រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា, គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបសរុបចំនួន ២៥៥ ៩០៧នាក់ ស្រី ១៣២ ០៧០នាក់ ក្នុងនោះ៖
១-ក្រុងសៀមរាបចាប់ផ្តើមពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ចាក់វ៉ាក់សាំងសរុប ចំនួន ១៣៨ ៧៩៧នាក់ ស្រី ៧១ ២៥៣នាក់
២-ស្រុកក្រឡាញ់ ចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៨ ៨៩៦នាក់ ស្រី ៤ ៦១៥នាក់
៣-ស្រុកជីក្រែងចាប់ដំណើរចាក់ពីថ្ងៃទី១៦ ខែកក្កដា ២០២១ សរុបចំនួន ១២ ២០៦នាក់ ស្រី ៦ ៥០៥នាក់
៤-ស្រុកអង្គរធំ ចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន៥ ៥៨៧នាក់ ស្រី ២ ៩៦៩នាក់
៥-ស្រុកបន្ទាយស្រី ចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៨ ៦៤២នាក់ ស្រី ៤ ៦៥៧នាក់
៦-ស្រុកអង្គរជុំ ចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៦ ៤១៦នាក់ ស្រី ៣ ២៨៧នាក់
៧-ស្រុកពួកចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៧ ៦៧១នាក់ ស្រី ៣ ៨២៩នាក់
៨-ស្រុកប្រាសាទបាគងចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៣៧ ៥៨១នាក់ ស្រី ១៩ ៧១៨នាក់
៩-ស្រុកស្រីស្នំចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៧ ៧៤៤នាក់ ស្រី ៤១៦៨នាក់
១០-ស្រុកសូទ្រនិគមចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៨ ៥០១នាក់ ស្រី ៣ ២៣៤នាក់
១១-ស្រុកស្វាយលើ ចាប់ដំណើរការនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៤ ៩៣៦នាក់ ស្រី ២ ៤៥១នាក់
១២-ស្រុកវ៉ារិន ចា់ដំណើរការនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ៦ ៥៦៣នាក់ ស្រី ៣ ៣៥៤នាក់។
ជាមួយគ្នានេះរដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងសូមអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមទីតាំងដែលអាជ្ញាធរបានរៀបចំនៅក្នុងបណ្តាឃុំ សង្កាត់ដែលជិតបងប្អូន ពិសេសបងប្អូនដែលរស់នៅក្នុងក្រុងសៀមរាបដែលនៅសល់រយៈពេល៤ថ្ងៃទៀត ដូចនេះសូមបងប្អូនដែលរស់នៅក្នុងក្រុងសៀមរាបសូមរួសរាន់។ ម្យ៉ាងវិញទៀត ពេលយើងបានចាក់វ៉ាក់សាំងរួចរាល់យើងមានភាពងាយស្រួលក្នុងការចេញចូលទីតាំងអាជីវកម្ម ឬទីតាំងផ្សេងៗទៀតដែលមានការស្កែន QR Code ដោយបញ្ជាក់ថាយើងបានចាក់វ៉ាក់សាំងរួចរាល់៕
ដោយ ៖ សិលា