ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកូរ៉េដឹកអីវ៉ាន់រោងចក្របានបេីកបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបើកមកបុកពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាត​ តែសំណាងអ្នកបើកម៉ូតូរងរបួសស្រាល។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២១​ នៅចំណុចខាងលិចផ្លូវរថភ្លេីងចម្ងាយប្រហែល១០០ម៉ែត្រ​ លេីកំណាត់ផ្លូវជាតិលេខ៤​ ក្នុងភូមិអង្គកែវ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េ​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ2F-2867 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុក៏ទាញចង្កូតបត់ឆ្វេងឆ្លងផ្លូវ លុះឆ្លងជិតផុតហើយក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកឃ្លីក​ ពណ៌ស​ ពាក់ស្លាកលេខបាត់ដំបង​ 1AE-3829 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ក្នុងទិសដៅពីកេីតទៅលិចចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកចំពីចំហៀងពេញទហឹងបណ្តាលឱ្យរងការខូចខាត​ តែសំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលទៅលេីភាគីទាំងសងខាង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖