ភ្នំពេញ៖ តូប លក់ផ្លែឈើ នៅផ្សារបុរីពិភពថ្មី ក្នុងបុរីពិភពថ្មីចំការដូង សង្កាត់-ខណ្ឌដង្កោ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅទិញផ្លែក្រូច នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី ២១ខែកក្កដាឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលជាអាជីវករ និង ប្រជាពលរដ្ឋដែលជាអ្នកទិញទំនិញ សូមពាក់ម៉ាស់ និងរក្សាគម្លាត តូបលក់ផ្លែឈើ នៅផ្សារបុរីពិភពថ្មី ក្នុងបុរីពិភពថ្មីចំការដូង សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅទិញផ្លែក្រូច នៅទីតាំងខាងលើនេះ អ្នកជំងឺមិនចាំតូបទេ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕
ដោយ ៖ សិលា