ព័ត៌មានទាន់ហេតុការណ៍៖

ឡើងផ្សារដំបូលផ្ទះខ្វះការ ប្រុងប្រយ័ត្ន លើកដែកប៉ះខ្សែភ្លើងស្រាតឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តតាកែវ៖ យុវជនជាជាងដែកម្នាក់ ខណ:ឡើងផ្សារដំបូលផ្ទះខ្វះការប្រុងប្រយ័ត្ន ដោយលើកដែកទៅប៉ះខ្សែភ្លើងស្រាត បណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកភូមិ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិវត្តភ្នំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកំពែងបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ហ៊ាង ចិន ភេទប្រុស អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅភូមិឈើនាងខ្ពស់ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ។មុនពេលកើតហេតុជនរងគ្រោះបានមកធ្វើដំបូលផ្ទះឲ្យម្ចាស់ផ្ទះឈ្មោះ យ៉ាង ហេង ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិវត្តភ្នំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ។បានប្រមាណមួយម៉ោងក្រោយមកជនរងគ្រោះបានឡើងផ្សារដំបូលផ្ទះហើយបានលើកដែកមួយដើមទៅប៉ះជាមួយនឹងខ្សែ ស្រាត MT (ខ្សែមេ)នៅជិតនឹងដំបូលផ្ទះ បណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់តែម្តង ។ ក្រោយមកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួច ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖