ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១០៧នាក់, ជាសះស្បើយចំនួន ៤៥នាក់ និងស្លាប់ចំនួន ២នាក់

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១០៧នាក់, ជាសះស្បើយចំនួន ៤៥នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីខេត្តសៀមរាប ចំនួន១នាក់ ដូចខាងក្រោម:

១- ក្រុងព្រៃវែង                  ចំនួន ​៧នាក់

២- ស្រុកព្រះសេ្ដច              ចំនួន ​៣០នាក់

៣-ស្រុកកំចាយមារ             ចំនួន ​២០នាក់

៤- ស្រុកពារាំង                   ចំនួន​ ៨នាក់

៥- ស្រុកពាមជរ                  ចំនួន​ ៧នាក់

៦- ស្រុកសុីធរកណ្ដាល        ចំនួន ៧នាក់

៧- ស្រុកកញ្ច្រៀច              ចំនួន ៦នាក់

៨- ស្រុកមេសាង                ចំនួន ៥នាក់

៩- ស្រុកពាមរក៍                  ចំនួន ៥នាក់

១០-ស្រុកបាភ្នំ                     ចំនួន ៥នាក់

១១-ស្រុកស្វាយអន្ទរ            ចំនួន ៥នាក់

១២-ស្រុកកំពង់ត្របែក         ចំនួន ១នាក់

១៣-មកពីខេត្តសៀមរាប      ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១០៧នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

៣ការពារ

– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ

– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល

– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

៣កុំ

– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល

– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ

– កុំប៉ះពាល់គ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖