ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋដែលធ្លាប់ចូលធនាគារអេស៊ីលីដា សាខាស្រុកស្វាយទាបនិងសាខាខេត្ត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក សាខាខេត្តស្វាយរៀងនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សាខាខេត្តស្វាយរៀងសូមប្រញាប់ធ្វើតេស្តព្រោះមានអ្នកវិជ្ជមានកូវីដ-១៩ធ្វើការនៅទីនោះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអាជីវករ
ដែលធ្លាប់ចូលធនាគារអេស៊ីលីដា សាខាស្រុកស្វាយទាបនិងសាខាខេត្ត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក សាខាខេត្តស្វាយរៀងនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សាខាខេត្តស្វាយរៀងសូមប្រញាប់ធ្វើតេស្តព្រោះមានអ្នកវិជ្ជមានកូវីដ១៩ធ្វើការនៅទីនោះ។

រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថា
ដោយមានបុរសឈ្មោះ ភោគ រត្ននៈ អាយុ ៣១ឆ្នាំ ជាមន្រ្តីឥណទានធនាគារអេស៊ីលីដា សាខាស្រុកស្វាយទាប និងភរិយាឈ្មោះ នៅ គន្ធា អាយុ ៣៧ឆ្នាំ ជាមន្រ្តីឥណទានធនាគារអេស៊ីលីដា សាខាខេត្តស្វាយរៀង
ខណ:ទីតាំងធនាគារអេស៊ីលីដា សាខាខេត្តស្វាយរៀង
និងធនាគារអេស៊ីលីដា សាខាស្រុកស្វាយទាប គិតចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។

ប្រភពបន្តថាដោយមាន
បុរសឈ្មោះ អៀម ពៅ អាយុ ៣៩ឆ្នាំ ជាបើកបររថយន្តគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក សាខាខេត្តស្វាយរៀងនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក សាខា ខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។
និងបុរសឈ្មោះ សឹង ចាន់សុភ័ក្របញ្ញា អាយុ ៣៤ឆ្នាំ មន្រ្តីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត រស់នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
នៅទីតាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សាខាខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕ដោយ៖ធីរីណា

ដោយ៖យឹម សុថាន


ចែករំលែក៖