ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួចម៉ូតូម្នាក់ចំណែក២នាក់ទៀតគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យជាមុខសញ្ញាលួចម៉ូតូម្នាក់ក្នុងចំណោមជនសង្ស័យ៣ត្រូវបានកម្លាំងល្បាតធ្វេីការឃាត់ខ្លួនយកទៅសួរនាំនិងដកហូតសម្ភារឆ្កឹះសោរម៉ូតូមួយចំនួន។ 

ហេតុការណ៍​នេះបានធ្វេីឡេីងកាលពីវេលាម៉ោង៣និង១៥នាទីទាបភ្លឺ​ ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០២១​ នៅក្នុងភូមិព្រៃល្វា​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ហេង​ សេងហួ​ ភេទប្រុសអាយុ២៤ឆ្នាំ​ មុខរបរមិនពិតប្រាដក​ ស្នាក់នៅភូមិចោមចៅទី៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

ទី២ឈ្មោះអាតាស​ ភេទប្រុសអាយុ២៧ឆ្នាំ​ គេចខ្លួនបាត់។ 

ទី៣ឈ្មោះ អាសូ​ ភេទប្រុសអាយុ២៣ឆ្នាំមុខ​ របរមិនពិតប្រកដ​ គេចខ្លួនបាត់។ 

តាមប្រភពព័ត៌មាន​បានឱ្យដឹងថា​ មុនពេលកេីតហេតុកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលចោមចៅទី២​ បានចុះល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ​ បន្ទាប់មកក៏ឃេីញម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង​ ពណ៌ទឹកប៊ិច​ ជិះគ្នា៣នាក់​ ភ្លាមនោះកម្លាំងក៏ហៅឱ្យឈប់ដេីម្បីត្រួតពិនិត្យ​ តែពួកគេមិនព្រមឈប់ក៏ព្យាយាមរត់គេចខ្លួនទេីបកម្លាំងសមត្ថកិច្ចដេញរហូតចាប់បានម្នាក់ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់។ 

ក្រោយឃាត់ខ្លួនបានសមត្ថកិច្ចបានឆែកឆេររកឃេីញដែកសម្រាប់ឆ្កឹះសោរ.កម៉ូតូមួយចំនួន​ ទេីបធ្វេីការឃាត់ខ្លួនបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖