ភ្នំពេញ, នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,ធនាគារ ABA សាខាផ្សារធំថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៣ កែងផ្លូវ ១៣០ សង្កាត់ផ្សារថ្មីទី៣ មានអ្នកជំងឺកូវីដ១៩ (COVID-19) ចំនួន ៣នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ធនាគារ ABA សាខាផ្សារធំថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៣ កែងផ្លូវ ១៣០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) ចំនួន ៣នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ខាងផ្នែកអតិថិជន, គណនី និងរដ្ឋាបាល។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ៖សិលា