ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំផ្សព្វផ្សាយ ដីកាស្តីពីការបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង និងតួនាទី ភារកិច្ច របស់អនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ

ចែករំលែក៖

ខេត្តកោះកុង, បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា,នៅថ្ងៃពុធទី២១ ខែកក្កដា ឆ្នាំ២០២១ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជាអធិបតីដឹកនំាកិច្ចប្រជុំផ្សព្វផ្សាយ ដីកាស្តីពីការបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង និងតួនាទី ភារកិច្ច របស់អនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ។

លោកអភិបាលរង និងជាប្រធានអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ បានជម្រុញឱ្យសមាជិកអនុគណៈកម្មការ អនុវត្តស្របតាមតួនាទី និងភារកិច្ចឱ្យបានសមស្រម និងខ្ជាប់ខ្ជួនបំផុត ដែលមានចែងក្នុងដីកា៖
១-រៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយការយល់ដឹងដល់មន្ត្រីសុខាភិបាល និងផ្នែកពាក់ព័ន្ធ
២-ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការទប់ស្កាត់ ការបង្ការ និងវិធាននានាចាំបាច់សម្រាប់ឆ្លើយ តបទៅនឹងជំងឺកូវីដ-១៩
៣-រៀបចំផ្សព្វផ្សាយ និងអប់រំដល់សាធារណជនអំពីវិធីសាស្ត្រនានា ក្នុងការទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩
៤-រៀបចំផ្សព្វផ្សាយ និងអប់រំដល់សាធារណជនអំពីរបៀបថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលត្រូវបានអនុញ្ញាតឱ្យនៅដាច់ដោយឡែកនៅតាមលំនៅដ្ឋាន ឬទីសំណាក់ របស់អ្នកជំងឺកូវីដ-១៩
៥-ផ្សព្វផ្សាយ និងអប់រំដល់សាធារណជនអំពីនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ
៦-តាមដាន និងប្រមូលព័ត៌មានលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានា ដើម្បីចាត់វិធានការ ឆ្លើយតបចាំបាច់នានាឱ្យបានទាន់ពេលវេលា ដោយសហការជាមួយអាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធ
៧-បង្កើនសមត្ថភាពក្រុមឆ្លើយតបបន្ទាន់ និងរៀបចំប្រព័ន្ធទាន់ហេតុការណ៍ ដោយប្រើប្រាស់យន្តការ ពេញលេញដែលអាចវាយបកទៅគ្រប់ព័ត៌មានក្លែងក្លាយ និងព័ត៌មានប្រឌិត
៨-ផ្តល់ព័ត៌មានភ្លាមៗ ស្តីពីបច្ចុប្បន្នភាពនៃជំងឺ និងការឆ្លងរាលដាលនៃជំងឺក្នុងចំណោមអ្នកដំណើរ ជាតិ អន្តរជាតិ និងសហគមន៍
៩-រក្សាទំនាក់ទំនងឱ្យបានទូលំទូលាយស្តីពីការទប់ស្កាត់ហានិភ័យ ដោយផ្ដល់ព័ត៌មាន និងសារសំខាន់ៗ ទៅសាធារណជន និងផ្នែកពាក់ព័ន្ធដទៃទៀត
១០-តាមដានប្រព័ន្ធផ្សព្វផ្សាយជាតិ អន្តរជាតិ ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានត្រឡប់ពីអ្នកជំងឺ ដើម្បីកាត់បន្ថយនូវការព្រួយបារម្ភ និងការភិតភ័យពីប្រជាពលរដ្ឋ និង
១១-អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ ប្រធាន គ.ប.ក ខេត្ត៕

ដោយ៖សិលា


ចែករំលែក៖