ព័ត៌មានទាន់ហេតុការណ៍៖

លោក​ អ៊ុំ រាត្រី៖​ ទទួល​ម៉ាស់ចំនួន ១០០,០០០ ម៉ាស់ ជាអំណោយដ៍ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖​ លោក​ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​ អញ្ជើញ​ទទួល​ម៉ាស់ចំនួន ១០០,០០០ ម៉ាស់ ជាអំណោយដ៍ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី​ ផ្តល់ជូនមករដ្ឋបាលខេត្តបន្ទាយមានជ័យ ។

ជាក់ស្ដែង​នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ លោក​ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​ និងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបែងចែកទៅក្រុង​ និងស្រុកទាំង០៩ក្នុងខេត្ត​ ដើម្បីប្រើប្រាស់ក្នុងប្រយុទ្ធនឹងជំងឺកូវីដ១៩។

ចំពោះ​ក្រុង​ និងស្រុកទាំង០៩ក្នុងខេត្ត​បន្ទាយមានជ័យ​ ក្នុងនោះរួមមាន​៖​ ១.ក្រុងសិរីសោភ័ណ, ក្រុងប៉ោយប៉ែត និងស្រុកមង្គលបូរី ក្នុង១ក្រុង/ស្រុក ចំនួន១០ ០០០ ម៉ាស់ ។​ និង២.ស្រុកចំនួន៦ទៀត ក្នុងមួយស្រុក ៥០០០ ម៉ាស់។

ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ និងគោរពជូនពរលោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងក្រុមគ្រួសារ សហការី ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ឈ្នះអស់មាសត្រូវ ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ​៖សហការី


ចែករំលែក៖