ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រៃវែង រកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤៨នាក់,ជាសះស្បើយចំនួន ១១៤នាក់ និងស្លាប់ចំនួន ៣នាក់ !

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤៨នាក់,ជាសះស្បើយចំនួន ១១៤នាក់ និងស្លាប់ចំនួន ៣នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីខេត្តកណ្ដាល ចំនួន១នាក់ ដូចខាងក្រោម ៖

១- ក្រុងព្រៃវែង                 ចំនួន ​៣នាក់

២- ស្រុកស្វាយអន្ទរ           ចំនួន ​៩នាក់

៣-ស្រុកព្រះសេ្ដច             ចំនួន ​៨នាក់

៤- ស្រុកបាភ្នំ                    ចំនួន​ ៥នាក់

៥- ស្រុកពាមជរ                ចំនួន​ ៤នាក់

៦- ស្រុកពាមរក៍                ចំនួន ៤នាក់

៧- ស្រុកកំចាយមារ           ចំនួន ៣នាក់

៨- ស្រុកមេសាង               ចំនួន ៣នាក់

៩- ស្រុកពារាំង                  ចំនួន ៣នាក់

១០-ស្រុកកញ្ជ្រៀច             ចំនួន ២នាក់

១១-ស្រុកសុីធរកណ្ដាល      ចំនួន ២នាក់

១២-ស្រុកកំពង់ត្របែក        ចំនួន ១នាក់

១៣-មកពីខេត្តកណ្ដាល      ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៨នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

* ៣ការពារ

– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ

– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល

– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

* ៣កុំ

– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល

– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ

– កុំប៉ះពាល់គ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖