ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ខ្ញុំបាទ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសព ដូចមានរាយនាមដូចខាងក្រោម ៖
១. លោក ជា សុីថា ប្រជាពលរដ្ឋរស់នៅភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៥២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
២. លោកស្រី នួល ថុល ប្រជាពលរដ្ឋរស់នៅភូមិចចកទី២ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានទទួលមរណភាពនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
៣. លោកតា ហម ផល ប្រជាពលរដ្ឋរស់នៅភូមិទ័ពសេ្ដច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ជា សុីថា,លោក នួល ថុល,លោកតា ហម ផល សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ
* ៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
* ៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា
របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ ៖ សិលា