ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងសុីសងប្រភេទឡូតូKenoកំពុងបើកដំណើរការយ៉ាងរលូនក្រោមក្រសែភ្នែកអាជ្ញាធរខណ្ឌ៧មករាក្នុងបរិបទកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងល្បែងស៉ីសងប្រភេទ ឡូតូkeno កំពុងរីករាយដូចផ្សិតបើកដំណើរការយ៉ាងរលូននៅក្នុងអគារបុរីកីឡា គឺអគារទី១ អគារទី៥ និងអគារទី៧ តាមបណ្ដោយផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយពុំមានការចុះបង្ក្រាបពីសំណាក់អាជ្ញាធរខណ្ឌនោះទេ។ម្យ៉ាងទៀតទីតាំងបើកល្បែងស៊ីសងទាំងនេះមានការប្រមូលផ្ដុំមនុស្សជាច្រើន ដោយមិនចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលឡើយ ដែលបច្ចុប្បន្នអាជ្ញាធរគ្រប់ជាន់ថ្នាក់កំពុងយកចិត្តទុកដាក់ចូលរួមបង្ការទប់ស្កាត់ការីករាលដាល និងដើម្បីកាត់ផ្ដាច់នូវជំងឺកូវីដ-១៩ក្នុងសហគមន៍២០កុម្ភៈឱ្យបានជោគជ័យ។ តែផ្ទុយទៅវិញ អាជ្ញាធរខណ្ឌ៧មករាដែលមានលោកលីម សុភា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោកវរសេនីយ៍ឯក នេត ស៉ីថុន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ហាក់មិនយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំឡើយពីបញ្ហាល្បែងសុីសងនេះ ដោយបានបើកដៃឱ្យឈ្មួញបើកលេងយ៉ាងរំភើយក្នុងមូលដ្ឋានរបស់ខ្លួន។

 តាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ម្ចាស់ទីតាំងទាំងនេះមិនខ្លាចរអា និងគោរពវិធានការក្រសួងសុខាភិបាលឡើយ ដោយអះអាងថា មុនពេលបើកដំណើរការ គឺបានសុំការអនុញ្ញាតពីលោកអភិបាលខណ្ឌ លោកអធិការ លោកអធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ៧មករានិងលោកនាយប៉ុស្តិ៍មូលដ្ឋានរួចរាល់ហើយតាមរយៈខ្សែបណ្ដោយ។

 គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ដល់​លោក​អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ត្រូវ​យកចិត្តទុកដាក់​និង​ប្រុង​ប្រយ័ត្ន​ចំពោះ​បទល្មើស​វិធាន​ក្រសួងសុខាភិបាល​ ដែល​បង្ក​ឱ្យ​មាន​ហានីភ័យ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​។​ ក្នុង​ករណី​ដែល​បណ្តែតបណ្តោយ​ឱ្យ​មានការ​បើក​ក្លិប​កម្សាន្ត ជួបជុំ​គ្នា​ផឹកស៊ី​ ច្រៀង​រាំ​សប្បាយ​ល្មើស​នឹងវិធាន​ការក្រសួងសុខាភិបាល​ គឺ​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ថ្នាក់លើ​ ហើយ​កុំ​ឆ្លើយ​ថា​បទល្មើស​កើត​ហើយ​ថាមិនដឹង​នោះ​ ។

 ពាក់ព័ន្ធនឹងបញ្ហាល្បែងស៊ីសងខាងលើនេះខាងសារព័ត៌មាននគរដ្រេហ្គននៃកាសែតនគរវត្តមិនអាចធ្វើការសុំការបំភ្លឺនិងបកស្រាយបានទេពីលោកនាយប៉ុស្តិ៍នគរបាលសង្កាត់វាលវង់ដោយទូរស័ព្ទជាប់រវល់ ៕

ដោយ៖ ស សម


ចែករំលែក៖