ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង១៧:៣០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើឈ្មោះ ជា កានីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងធ្វើការដកហូតបាននូវវត្ថុតាងរួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១៧កញ្ចប់តូច (ទម្ងន់ ២,៩៣ក្រាម)។
២-ទូរស័ព្ទចំនួន០១គ្រឿង។
៣-ឧបករណ៍សម្រាប់ប្រេីប្រាស់រួមជាមួយសម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
៤-កាំភ្លេីងកែច្នៃប្រេីហ្គាសចំនួន០១ដេីម។
៥-ដាវចំនួន០១ដេីម។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកេីតហេតុ មានប្រជាពលរដ្ឋល្អបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលថា មានការជួញដូរ និងប្រេីប្រាស់ថ្នាំញៀន នៅចំណុចកេីតហេតុខាងលេី។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានចុះទៅបង្រ្កាបហេីយឃាត់បានឈ្មោះ ជា កានីន និងដកហូតបានវត្ថុតាងដូចបានរៀបរាប់ខាងលើ។
បន្ទាប់មកសមត្ថកិច្ចនគរបាលក៏បានបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដេីម្បីបន្តនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ជា កានីន បានឆ្លេីយសារភាពប្រាប់ថា ខ្លួនពិតជាបានលក់ថ្នាំញៀនប្រាកដមែន ហើយថ្នាំញៀនទាំងនេះខ្លួនបានទិញពីមនុស្សប្រុសមិនស្គាល់ឈ្មោះម្នាក់នៅច្បារអំពៅ រាជធានីភ្នំពេញ ដោយទិញម្តងតម្លៃ៣០មុឺនរៀល បានថ្នាំញៀនចំនួន០១កញ្ចប់មធ្យម ដេីម្បីរំលែកលក់បន្ត និងទុកសម្រាប់ប្រេីប្រាស់ខ្លួនឯងផង៕
ដោយ៖ ស សម