ភ្នំពេញ៖ តាមប្រភពព័ត៌មានបានឱ្យដឹងថាកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានចុះទៅឃាត់ខ្លួនកូនប្រុសប្រធានភូមិសាក់សំពៅចំនួន៣នាក់នាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ ជុំវិញករណីដែលអ្នកទាំង៣នាក់នោះបេីកគ្រឿងចក្រទៅរារាំងការងាររបស់អាជ្ញាធរខណ្ឌដង្កោដែលចុះទៅទប់ស្កាត់ឈ្មួញចាក់ដីលុបស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលខណ្ឌដង្កោបានឱ្យដឹងថាមុនឈានដល់ការឃាត់ខ្លួនជនទាំងបីនាក់ខាងលេី គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោបានដាក់គ្រឿងចក្រទៅកាយខ្សាច់ដែលឈ្មួញទុច្ចរិតបានលួចបូមពីក្នុងស្ទឹងមកស្តុកលេីមាត់ច្រាំងស្ទឹងព្រែកត្នោត ក្បែរស្ពានសាក់សំពៅ ខណៈកម្លាំងសមត្ថកិច្ចកំពុងប្រតិបត្តិការកាយដីខ្សាច់ដឹកចេញស្រាប់លេចមុខអ្នកទាំងបីនាក់បេីកគ្រឿងចក្រមកបិទផ្លូវមិនឱ្យអាជ្ញាធរដំណេីរការបាន ទេីបឈានដល់ការជជែកតឹងសរសៃកជាមួយអាជ្ញាធរ រហូតដល់អាជ្ញាធរស្នេីឱ្យសមត្ថកិច្ចព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោចុះមកឃាត់ខ្លួួនជនទាំង៣នាក់នោះយកទៅកាន់អធិការខណ្ឌដេីម្បីធ្វេីការសួរនាំ ។
ជុំវិញករណីនេះលោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោបានឱ្យដឹងថាកូនប្រុសប្រធានភូមិសាក់សំពៅទាំង៣នាក់ដែលឃាត់ខ្លួនខាងលេីនេះ ត្រូវបានអ្នកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោអនុញ្ញាតឱ្យត្រឡប់ទៅវិញដោយមានអ្នកមកធានានិងធ្វេីកិច្ចសន្យាឱ្យបានត្រឹមត្រូវ ហើយឈប់ធ្វើសកម្មភាពបែបនេះតទៅទៀត ៕
ដោយ៖ អរុណរះ